ព័ត៌មានថ្មីៗ

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ

14-06-2016-01

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើក្រោមអធិបតីភាពឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ នៃរដ្ឋបាលព្រៃឈើ។ ឯកឧត្តមបានផ្តល់មតិណែនាំសំខាន់ៗដូចខាងក្រោមៈ ១-ត្រូវពង្រឹងកិច្ចសហការជាមួួយអ្នកពាក់ព័ន្ធ ជាពិេសសអាជ្ញាធរខេត្ត ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃ ២-ត្រូវមានឆន្ទះខ្ពស់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ៣-ពិនិត្យផ្ទៀងផ្ទាត់ផែនការមេ និងការអនុវត្តជាក់ស្តែងរបស់គម្រោងដីសម្បទានសេដ្ឋកិច្ចទាំងអស់ ដោយត្រូវសហការជាមួួយមន្ទីរកសិកម្មខេត្ត ៤-ត្រូវពង្រឹងសមត្ថភាព ៥-ត្រូវខិតខំធ្វើការដើម្បីបង្ហាញស្នាដៃជូនជាតិ ៦-បង្កើនការយកចិត្តទុកដាក់ការគ្រប់គ្រងធនធានព្រៃឈើដែលស្ថិតក្រោមយុត្ថាធិការរដ្ឋបាលព្រៃឈើ ៧-ពង្រឹងអភិបាលកិច្ចល្អទាំងក្នុងស្ថាប័ន និងជាមួុយស្ថាប័នដទៃ។ Read More »

ការអញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធីបុណ្យរុក្ខទិវាឆ្នាំ២០១៦

08-06-2016 (13)

នាព្រឺកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអមក្រសួងបរមរាជវាំង ឯកឧត្តម ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ និង ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាល និងជាគណៈអភិបាលខេតព្រះវិហារ អមដំណើរដោយសហការី បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ប្រារព្ធពិធីរុក្ខទិវាឆ្នាំ២០១៦ ដែលស្ថិតនៅនៅចំណុច គ១ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ Read More »

សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំប្រកាសផ្សព្វផ្សាយរបៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

13315461_1132460260125510_5902309626969182423_n

សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំប្រកាសផ្សព្វផ្សាយរបៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេសាទ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៦។ Read More »

កិច្ចប្រជុំលើកទី១១ ស្តីពីបណ្តាញពង្រឹងការទប់ស្កាត់បទល្មើសសត្វព្រៃអាស៊ាន( 11th ASEAN-WEN) និងកិច្ចប្រជុំលើកទី១២ ស្តីពីអនុសញ្ញាអន្តរជាតិស្តីពីការជួញដូរប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ(12th AEG-CITES)

22-Mar-2016_01

ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ជាសំអាង អនុប្រធានរដ្ឋបាលព្រៃឈើបានបើកកិច្ចប្រជុំលើកទី១១ ស្តីពីបណ្តាញពង្រឹងការទប់ស្កាត់បទល្មើសសត្វព្រៃអាស៊ាន( 11th ASEAN-WEN) និងកិច្ចប្រជុំលើកទី១២ ស្តីពីអនុសញ្ញាអន្តរជាតិស្តីពីការជួញដូរប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ(12th AEG-CITES) ដែលបានប្រពឹត្តទៅនៅខេត្តសៀមរាប។ Read More »

គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យទីតាំងក្រុមហ៊ុនស្ករ រួយ ហ្វេង (ខេមបូឌា) នៅខេត្តព្រះវិហារ

1622107_684300818378522_5967199376636674570_n

រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម លី ផល្លា អនុរដ្ឋលេខាធិការ តំំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម ស៊ូ សិរីអភិបាលរងខេត្ត និងមន្ត្រីក្រោមឱវាទក្រសួង បានចុះពិនិត្យទីតាំងក្រុមហ៊ុនស្ករ រួយ ហ្វេង (ខេមបូឌា) នៅខេត្តព្រះវិហារ។ ក្រុមហ៊ុន រួយ ហ្វេង (ខេមបូឌា) ជាមួយក្រុមហ៊ុនផលិតស្ករធំជាងគេបំផុតលើពិភពលោក ដែលអាចគាបអំពៅបាន ២០០០០ តោន/ថ្ងៃ។ លទ្ធភាពដែលក្រុមហ៊ុនអាចផលិតបានមាន ស្ករឆៅ ៥០០០០តោន/ឆ្នាំ អគ្គិសនី ២០លានkwh/ឆ្នាំ អាល់កុល ១សែនតោន/ឆ្នាំ និងជីសរីរាង្គ (សំរាប់ដាំអំពៅ) ១សែនតោន/ឆ្នាំ។ Read More »

កិច្ចប្រជុំលើកទី៤៦ នៃក្រុមការងារបច្ចេកទេសកំណែទម្រង់វិស័យព្រៃឈើ

viber image

កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៦ នៅរដ្ឋបាលព្រៃឈើ បានរៀបចំកិច្ចប្រជុំលើកទី៤៦ នៃក្រុមការងារបច្ចេកទេសកំណែទម្រង់វិស័យព្រៃឈើ ដែលដឹកនាំអង្គប្រជុំដោយ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ និងលោកស្រី Sandra Stajka ,ដែលជាសហប្រធានថ្មី និងជានាយកនៃនាយកដ្ឋានបរិស្ថាន និងសន្តិសុខស្បៀងនៃUSAID និងជាអ្នកដឹកនាំសម្របសម្រួលដៃគូអភិវឌ្ឍន៍។ នៅក្នុងឱកាសនៃកិច្ចប្រជុំខាងលើ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន បានសំដែងនូវចំណាប់អារម្មណ៍នៃការផ្លាស់ប្តូរ សហប្រធានក្រុមការងារបច្ចេកទេសកំណែទម្រង់វិស័យព្រៃឈើពីកញ្ញា Elodie Maria-Sube ទៅលោកស្រី Sandra Stajka និងបានថ្លែងអណរគុណដល់កញ្ញា Elodie Maria-Sube ដែលបានបំពេញការងារជាសហប្រធានអស់រយៈពេល១ឆ្នាំ ៦ខែ ចាប់តាំងពីឆ្នាំ ២០១៤ មក។ ឯកឧត្តមបានបន្ថែមថា កញ្ញសហប្រធានបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលព្រៃឈើ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងដៃគូអភិវឌ្ឍន៍ដោយផ្អែកទៅលើ ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ និងដៃគូយុទ្ធសាស្រ្ត។ លើសពីនេះទៅ ទៀតកញ្ញា Elodie Maria-Sube បានជំរុញដៃគូអភិវឌ្ឍន៍ស្វែងយល់ពីមូលបទនៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រវិស័យព្រៃឈើផងដែរ។ កញ្ញា Elodie Maria-Sube ក៏ទទួលបន្ទុកផ្នែកបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ នៃតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា ដោយបានសម្របសម្រួល និងការគាំទ្រដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងពង្រឹងការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តភាព។ ... Read More »

កិច្ចពិភាក្សានាអាហារពេលព្រឹករវាងរដ្ឋបាលព្រៃឈើ និងវិទ្យាស្ថានធនធានជីវចម្រុះនៃសាធារណរដ្ឋកូរ៉េ

នាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ បានពិភាក្សាការងារក្នុងអំឡុងពេលអាហារពេលព្រឹក ជាមួយនឹងProfessor Lee woo Shin នៃសាកលវិទ្យាល័យស៊ូល នៃសាធារណរដ្ឋកូរ៉េ។ កិច្ចពិភាក្សាផ្តោតទៅលើលទ្ធផលនៃការសិក្សាធនធានជីវចម្រុះនា និងកិច្ចសហការស្តីពីការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍធនធានព្រៃឈើនិងជីវចម្រុះ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។ Read More »

កិច្ចប្រជុំពិនិត្យរួមប្រចាំឆ្នាំនៃក្របខ័ណ្ឌជំនួយអភិវឌ្ឍសហប្រជាជាតិ ២០១១-២០១៥

15-Mar_01

នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ឯ.ឧ.បណ្ឌិត ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីអង្គភាពជំនាញក្រោមឱវាទក្រសួង ចូលរួមក្នុងកិច្ចប្រជុំពិនិត្យរួមប្រចាំឆ្នាំនៃក្របខ័ណ្ឌជំនួយអភិវឌ្ឍសហប្រជាជាតិ ២០១១-២០១៥។ ជាលទ្ធផលសំខាន់ៗអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមមាន៖ (1)ជំរឿនកសិកម្មកម្ពុជាដំបូងបំផុត ក្រួូវបានបញ្ចប់ និងបានសម្ពោធដាក់ឲ្យប្រេីប្រាស់ដោយសម្តេចនាយករដ្ឋមន្ត្រី (2)សេចក្តីព្រាងយុទ្ធសាស្ត្ររេដបូក ត្រូវបានបង្កេីត Read More »