ព័ត៌មានថ្មីៗ

បទល្មើសព្រៃឈើ និងសត្វព្រៃនៃអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦

15-Mar_S01

អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប ខេត្តបាត់ដំបង៖ កម្លាំងផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង ចុះល្បាតនៅផ្សារបឹងឈូក ក្រុងបាត់ដំបង និងបានដកហូតធ្វើកិច្ចសន្យាបញ្ឈប់អ្នកលក់សត្វព្រៃ ០១នាក់ ដោយដកហូតសត្វពស់ចម្រុះចំនួន ២២ក្បាល យកទៅដុតបំផ្លាញចោលនៅថ្នាលបណ្ដុះកូនឈើបាត់ដំបង។ Read More »

បទល្មើសព្រៃឈើ និងសត្វព្រៃនៃអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦

15-Mar_N01

អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ខេត្តព្រះវិហារ៖ នាវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០១៦ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានស្ទាក់ចាប់ឃាត់រថយន្ត ១២កៅអី ម៉ាកត្រូពិក ពាក់ស្លាកលេខកំពង់ធំ 2A 0493 ពីបទដឹកជញ្ជូនឈើអារលេខ២ (ប្រភេទផ្តៀក) ដោយមិនមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ លើដងផ្លូវជាតិលេខ៦២ ភូមិមហាផល ឃុំឈនមុខ ស្រុកត្បែងមានជ័យ។ ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១១ និង៥៩នាទីយប់ ផ្នែករដ្ឋបាលព្រៃឈើស្ទោងសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ចាប់ឃាត់ រថយន្តម៉ាកហីយាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A-3911 ផ្ទុកនឹងដឹកឈើអារលេខ១(ស្រឡៅ)ចំនួន ១៥០សន្លឹកស្មើនឹង ១,៨០០ម៉ែត្រត្រីគុណ នៅត្រង់ចំណុច ភូមិថ្នល់បែក ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយចាប់ឃាត់បានជនល្មើសចំនួន ០២នាក់។ Read More »

ការចុះពិនិត្យឧប្បត្តិហេតុភ្លើងព្រៃរាលដាលពីព្រៃនៅក្រោយស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវាញ

នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ មន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ លោកអភិបាលរងស្រុកភ្នំក្រវាញ លោកនាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប លោកនាយរងអធិការដ្ឋានទទួលបន្ទុកខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ព្រមទាំងខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ បានចុះពិនិត្យឧប្បត្តិហេតុភ្លើងព្រៃរាលដាលពីព្រៃនៅក្រោយស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវាញ បណ្តាលឲ្យឆេះមធ្យោបាយដឹកជញ្ជូនបទល្មើសជារថយន្តចាស់ៗចំនួន ២២គ្រឿង រទេះកង់ឡានចាស់ៗចំនួន ០៥គ្រឿង និងម៉ូតូចាស់ចំនួន ០១គ្រឿង។ Read More »

កិច្ចប្រជុំស្តីពី ” FA’s Climate Change and REDD+ Committee (FACCC) as Eleventh Joint Coordination (JCC) for CAM-REDD “

នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំស្តីពី ” FA’s Climate Change and REDD+ Committee (FACCC) as Eleventh Joint Coordination (JCC) for CAM-REDD ” ក្រោមអធិបតីភាពរបស់ឯកឧត្តម ជា សំអាង អនុប្រធានរដ្ឋបាលព្រៃឈើ ។ Read More »