ការចុះពិនិត្យឧប្បត្តិហេតុភ្លើងព្រៃរាលដាលពីព្រៃនៅក្រោយស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវាញ

នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ មន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ លោកអភិបាលរងស្រុកភ្នំក្រវាញ លោកនាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប លោកនាយរងអធិការដ្ឋានទទួលបន្ទុកខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ព្រមទាំងខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ បានចុះពិនិត្យឧប្បត្តិហេតុភ្លើងព្រៃរាលដាលពីព្រៃនៅក្រោយស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវាញ បណ្តាលឲ្យឆេះមធ្យោបាយដឹកជញ្ជូនបទល្មើសជារថយន្តចាស់ៗចំនួន ២២គ្រឿង រទេះកង់ឡានចាស់ៗចំនួន ០៥គ្រឿង និងម៉ូតូចាស់ចំនួន ០១គ្រឿង។
14-Mar_01.jpg
14-Mar_02.jpg
14-Mar_03.jpg
14-Mar_04.jpg
14-Mar_05.jpg