បទល្មើសព្រៃឈើ និងសត្វព្រៃនៃអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦

អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប
ខេត្តព្រះវិហារ៖ នាវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០១៦ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានស្ទាក់ចាប់ឃាត់រថយន្ត ១២កៅអី ម៉ាកត្រូពិក ពាក់ស្លាកលេខកំពង់ធំ 2A 0493 ពីបទដឹកជញ្ជូនឈើអារលេខ២ (ប្រភេទផ្តៀក) ដោយមិនមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ លើដងផ្លូវជាតិលេខ៦២ ភូមិមហាផល ឃុំឈនមុខ ស្រុកត្បែងមានជ័យ។

15-Mar_N01.jpg
15-Mar_N02.jpg

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១១ និង៥៩នាទីយប់ ផ្នែករដ្ឋបាលព្រៃឈើស្ទោងសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ចាប់ឃាត់ រថយន្តម៉ាកហីយាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A-3911
ផ្ទុកនឹងដឹកឈើអារលេខ១(ស្រឡៅ)ចំនួន ១៥០សន្លឹកស្មើនឹង ១,៨០០ម៉ែត្រត្រីគុណ នៅត្រង់ចំណុច
ភូមិថ្នល់បែក ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយចាប់ឃាត់បានជនល្មើសចំនួន ០២នាក់។
15-Mar_N03.jpg
15-Mar_N04.jpg
15-Mar_N05.jpg
15-Mar_N06.jpg