កិច្ចពិភាក្សានាអាហារពេលព្រឹករវាងរដ្ឋបាលព្រៃឈើ និងវិទ្យាស្ថានធនធានជីវចម្រុះនៃសាធារណរដ្ឋកូរ៉េ

នាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ បានពិភាក្សាការងារក្នុងអំឡុងពេលអាហារពេលព្រឹក ជាមួយនឹងProfessor Lee woo Shin នៃសាកលវិទ្យាល័យស៊ូល នៃសាធារណរដ្ឋកូរ៉េ។ កិច្ចពិភាក្សាផ្តោតទៅលើលទ្ធផលនៃការសិក្សាធនធានជីវចម្រុះនា និងកិច្ចសហការស្តីពីការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍធនធានព្រៃឈើនិងជីវចម្រុះ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។