គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យទីតាំងក្រុមហ៊ុនស្ករ រួយ ហ្វេង (ខេមបូឌា) នៅខេត្តព្រះវិហារ

រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម លី ផល្លា អនុរដ្ឋលេខាធិការ តំំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម ស៊ូ សិរីអភិបាលរងខេត្ត និងមន្ត្រីក្រោមឱវាទក្រសួង បានចុះពិនិត្យទីតាំងក្រុមហ៊ុនស្ករ រួយ ហ្វេង (ខេមបូឌា) នៅខេត្តព្រះវិហារ។ ក្រុមហ៊ុន រួយ ហ្វេង (ខេមបូឌា) ជាមួយក្រុមហ៊ុនផលិតស្ករធំជាងគេបំផុតលើពិភពលោក ដែលអាចគាបអំពៅបាន ២០០០០ តោន/ថ្ងៃ។ លទ្ធភាពដែលក្រុមហ៊ុនអាចផលិតបានមាន ស្ករឆៅ ៥០០០០តោន/ឆ្នាំ អគ្គិសនី ២០លានkwh/ឆ្នាំ អាល់កុល ១សែនតោន/ឆ្នាំ និងជីសរីរាង្គ (សំរាប់ដាំអំពៅ) ១សែនតោន/ឆ្នាំ។