នាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ

តួនាទី និងភារកិច្ច


នាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ មានភារកិច្ចដូចខាងក្រោម៖

  • សិក្សាវាយតម្លៃធនធានព្រៃឈើ រៀបចំគម្រោងផែនការគ្រប់គ្រងព្រៃឈើ​ និងព្រៃសហគមន៍គ្រប់កម្រិត ត្រួតពិនិត្យ វាយតម្លៃផែនការ​គ្រប់គ្រងព្រៃផ្តល់ផល ព្រៃការពារ និងតាមដានវាយតម្លៃការងារប្រតិបត្តិនៃការអនុវត្តផែនការ អភិវឌ្ឍបច្ចេកទេស ការងារគ្រប់គ្រងព្រៃ​បម្រុងទុកអចិន្ត្រៃយ៍ និងផ្តល់ការណែនាំក្នុងការអនុវត្តបច្ចេកទេស និងរបបគ្រប់គ្រងសម្រាប់ព្រៃឈើគ្រប់ប្រភេទឲ្យមាននិរន្តរភាព រួមទាំង​ព្រៃផ្តល់ផល ព្រៃការពារ ព្រៃអភិរក្ស និងព្រៃសហគមន៍
  • រៀបចំ និងត្រួតពិនិត្យដំណើរការអនុញ្ញាតឲ្យប្រមូលផលព្រៃឈើ និងគ្រប់គ្រងការប្រើប្រាស់ និងចុះបញ្ជិកាគ្រឿងចក្រ យានយន្ត និងរណារយន្តគ្រប់ប្រភេទ ដែលបម្រើឲ្យការប្រមូលផលព្រៃឈើ គ្រប់គ្រងបញ្ជិកាផលព្រៃឈើ និងចាត់វិធានការអន្តរគមន៍ភ្លើងឆេះព្រៃ

…អានបន្ត>>>

រចនាសម្ព័ន្ធ


នាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ មានការិយាល័យចំណុះចំនួន៥ដូចតទៅ៖

  • ការិយាល័យរដ្ឋបាល និងផែនការ
  • ការិយាល័យកិច្ចការព្រៃឈើ
  • ការិយាល័យសហគមន៍ព្រៃឈើ

…អានបន្ត>>>

 

សកម្មភាព និង សមិទ្ធិផលសម្រេចបាន