តួនាទី និងភារកិច្ច នាយកដ្ឋានរដ្ឋបាល ផែនការនិងហិរញ្ញវត្ថុ

នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ មានភារកិច្ចដូចខាងក្រោម៖

  • សម្របសម្រួលសកម្មភាពការងាររដ្ឋបាលរបស់អង្គភាពរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ និងជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធ គ្រប់គ្រងរាល់ការចរាចរ​ឯកសាររដ្ឋបាល គ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិសាធារណៈដែលប្រើប្រាស់ក្នុងរដ្ឋបាលព្រៃឈើ
  • គ្រប់គ្រងស្ថិតិមន្ត្រីរាជការ និងទទួលការងារទំនាក់ទំនងសាធារណៈ
  • សម្របសម្រួលស ត្រួតពិនិត្យ វាយតម្លៃ លើសំណើដាក់វិន័យ ផ្លាស់ប្តូរផ្ទេរភារកិច្ច ដំឡើងឋានៈ និងបណ្តុះបណ្តាល​មន្ត្រីក្នុង និងក្រៅប្រទេស
  • រៀបចំពិធីផ្លូវការ កិច្ចប្រជុំ សិក្ខាសាលា សន្និសីទ បូកសរុបលទ្ធផលការងារទូទាំងរដ្ឋបាលព្រៃឈើ និងរៀបចំរបាយការណ៍តាមការចាំបាច់
  • រៀបចំ និងប្រមូលផ្តុំគម្រោងផែនការសកម្មភាពវិស័យព្រៃឈើគ្រប់ផ្នែក គ្រប់កម្រិត គម្រោងកម្មវិធីវិនិយោគសាធារណៈ និងតម្រង់ទិសដៅ​វិនិយោគវិស័យឯកជន តាមដានវាយតម្លៃ និងគ្រប់គ្រងការងារប្រតិបត្តិនៃការអនុវត្តផែនការ
  • លើកគម្រោងចំណូលចំណាយថវិកា សម្រាប់ដំណើរការរដ្ឋបាលព្រៃឈើ តាមដានលើការងារប្រតិបត្តិ ចុះបញ្ជីគណនេយ្យ បញ្ជីសារពើភ័ណ្ឌ គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ មធ្យោបាយសម្ភារបរិក្ខារ និងប្រេងឥន្ទនៈ គ្រប់គ្រងនិងត្រួតពិនិត្យចំណូលចំណាយ​ថវិកា និងកិច្ចការហិរញ្ញវត្ថុ និងបច្ចេកទេសនៃការងារប្រតិបត្តិលទ្ធកម្មសាធារណៈ
  • អភិវឌ្ឍវិធីសាស្ត្រ និងបង្កើតកម្មវិធីផ្សព្វផ្សាយអប់រំ និងដំណើរការយុទ្ធនាការស្តីពីការអប់រំ យល់ដឹងសាធារណៈដល់មជ្ឈដ្ឋានគ្រប់ស្រទាប់​ក្នុងសង្គមកម្ពុជា រៀបចំចងក្រង បោះពុម្ព ចែកផ្សាយឯកសារបច្ចេកទេសពាក់ព័ន្ធនឹងវិស័យព្រៃឈើ សត្វព្រៃ និងជីវចម្រុះ និងគ្រប់គ្រង​ព័ត៌មានវិស័យព្រៃឈើ
  • អនុវត្តភារកិច្ចផ្សេងទៀតដែលប្រធានរដ្ឋបាលព្រៃឈើប្រគល់ជូន