តួនាទី និងភារកិច្ច នាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ

នាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើមានតួនាទីភារកិច្ចដូចខាងក្រោមៈ

 • សិក្សាវាយតម្លៃធនធានព្រៃឈើ រៀបចំគម្រោងផែនការគ្រប់គ្រងព្រៃឈើ និងព្រៃសហគមន៍គ្រប់កម្រិត ត្រួតពិនិត្យ វាយតម្លៃផែនការគ្រប់គ្រងព្រៃផ្តល់ផល ព្រៃការពារ និងតាមដានវាយតម្លៃការងារប្រតិបត្តិនៃការអនុវត្តផែនការ អភិវឌ្ឍបទដ្ឋានបច្ចេកទេស ការងារគ្រប់គ្រងព្រៃបម្រុងទុកអចិន្ត្រៃយ៍ និងផ្តល់ការណែនាំក្នុងការអនុវត្តបច្ចេកទេស និងរបបគ្រប់គ្រងសម្រាប់ព្រៃឈើគ្រប់ប្រភេទឲ្យមាននិរន្តរភាព រួមទាំងព្រៃផ្តល់ផល ព្រៃការពារ ព្រៃអភិរក្ស និងព្រៃសហគមន៍
 • រៀបចំ និងត្រួតពិនិត្យដំណើរការអនុញ្ញាតឲ្យប្រមូលផលព្រៃឈើ និងគ្រប់គ្រងការប្រើប្រាស់ និងចុះបញ្ចិកា​គ្រឿងចក្រ យានយន្ត និងរណារយន្តគ្រប់ប្រភេទ ដែលបម្រើឲ្យការប្រមូលផលព្រៃឈើ គ្រប់គ្រងបញ្ចិកាផល​ព្រៃឈើ និងចាត់វិធានការអន្តរាគមន៍ភ្លើងឆេះព្រៃ
 • រៀបចំកំណត់បទដ្ឋានបច្ចេកទេសស្ថាបនា និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់វិស្វកម្មព្រៃឈើ ក្នុងដែន​ព្រៃបម្រុងទុកអចិន្ត្រៃយ៍ និងត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត
 • រៀបចំចាត់ថ្នាក់ និងវាយតម្លៃតំបន់ទីជម្រាល និងអភិវឌ្ឍន៍ផែនការគ្រប់គ្រង និងអភិរក្សទីជម្រាល ដើម្បីការពារ​ប្រភពក្បាលទឹក និងទប់ស្កាត់ការហូរច្រោះដី រៀបចំលិខិតបទដ្ឋាន និងក្រមបច្ចេកទេស សម្រាប់ការគ្រប់គ្រង​ទីជម្រាល
 • វាយតម្លៃ កំណត់ព្រំប្រទល់ដែនសម្បត្តិព្រៃឈើអចិន្ត្រៃយ៍ ចុះបញ្ចិកា និងចាត់ថ្នាក់សម្បត្តិព្រៃឈើអចិន្ត្រៃយ៍​ស្របតាមមុខងារព្រៃឈើ និងការប្រើប្រាស់ព្រៃឈើ
 • គ្រប់គ្រងព័ត៌មានភូមិសាស្ត្រព្រៃឈើ រៀបចំកសាងផែនទីប្រើប្រាស់ដីព្រៃឈើ និងតំបន់ទីជម្រាល ផលិតផែនទី​បម្រើឲ្យវិស័យព្រៃឈើ និងគ្រប់គ្រង និងត្រួតពិនិត្យការបោះពុម្ព និងផ្តល់សេវាកម្មផែនទីព្រៃឈើ
 • គ្រប់គ្រងព័ត៌មានសហគមន៍ព្រៃឈើ ផ្តល់សេវាកម្មបច្ចេកទេស និងសម្របសម្រួលរៀបចំបង្កើតអនុវត្តតាមដាន​វាយតម្លៃ គម្រោងគ្រប់គ្រងព្រៃឈើ និងសហគមន៍ព្រៃឈើ
 • ធ្វើការតាមដាន ត្រួតពិនិត្យវាយតម្លៃ និងរាយការណ៍ពីការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្តរភាព នៅថ្នាក់​ជាតិ និងកម្រិតឯកត្តា គ្រប់គ្រង តាមលក្ខណៈវិនិច្ឆ័យ និងសូចនាករគ្រប់គ្រងព្រៃឈើស្របតាមបមាណីអន្តរជាតិ​
 • សម្របសម្រួលកិច្ចសហប្រតិបត្តិការ និងជំនួយគាំទ្រព្រៃឈើ និងសហគមន៍ព្រៃឈើ ជាមួយបណ្តាស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ បម្រើឲ្យការងារអភិវឌ្ឍវិស័យព្រៃឈើ ចូលរួមចំណែកកាត់បន្ថយភាព​ក្រីក្ររបស់សហគមន៍មូលដ្ឋាន
 • អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធានរដ្ឋបាលព្រៃឈើប្រគល់ជូន។

. ការិយាល័យរដ្ឋបាល និងផែនការ

ការិយាល័យរដ្ឋបាល និងផែនការមានតួនាទីភារកិច្ចដូចជាៈ

 • គ្រប់គ្រងការងាររដ្ឋបាល របៀបពិធីការ សន្តិសុខ អនាម័យ សណ្តាប់ធ្នាប់ និងសេវាកម្មទូទៅរបស់ នាយកដ្ឋាន
 • ប្រមូលផ្តុំរៀបចំផែនការអភិវឌ្ឍ គម្រោងសំណើ និងផែនការសកម្មភាពនានា​ របស់នាយកដ្ឋាន
 • គ្រប់គ្រង ថែរក្សា និងជួសជុលទ្រព្យសម្បត្តិរដ្ឋ និងមធ្យោបាយសម្ភារៈដែលប្រើប្រាស់ដោយនាយកដ្ឋាន
 • ត្រួតពិនិត្យ វាយតម្លៃ បូកសរុប និងធ្វើរបាយការណ៍ស្តីពីការអនុវត្ត និងលទ្ធផលការងាររបស់នាយកដ្ឋាន
 • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់​នាយកដ្ឋាន ដោយធ្វើការបូកសរុបរបាយការណ៍ និងការងារផ្សេងៗពីបណ្តាការិយាល័យចំណុះនាយកដ្ឋាន
 • ទទួលភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

 ខ. ការិយាល័យកិច្ចការព្រៃឈើ

ការិយាល័យកិច្ចការព្រៃឈើមាន តួនាទី និងភារកិច្ចដូចខាងក្រោម ៖

 • រៀបចំផែនការសកម្មភាព និងគម្រោងថវិកាសម្រាប់កម្មវិធីវាយតម្លៃ និងធ្វើសារពើភ័ណ្ឌធនធានព្រៃឈើ ការងារ​វិស្វកម្មព្រៃឈើ និងការគ្រប់គ្រងភ្លើងឆេះព្រៃ
 • រៀបចំ និងធ្វើបច្ចុប្បន្នភាពនូវគោលការណ៍ និងបែបបទបច្ចេកទេសសម្រាប់អនុវត្តក្នុងដំណើរការប្រមូលផល អនុផលព្រៃឈើកម្ពុជា
 • ​ត្រួតពិនិត្យ វាយតម្លៃ សំណើផែនការគ្រប់គ្រងព្រៃឈើរបស់ផ្នែករដ្ឋបាលព្រៃឈើ ផែនការគ្រប់គ្រងព្រៃសម្បទាន​និងផែនការរៀបចំព្រៃគុបសម្រាប់ប្រមូលផល-អនុផលព្រៃឈើ
 • ធ្វើការតាមដាន ត្រួតពិនិត្យវាយតម្លៃ និងរាយការណ៍ស្តីពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពនៅថ្នាក់ជាតិ និងកម្រិតឯកតាគ្រប់គ្រង តាមលក្ខណៈវិនិច្ឆ័យ និងសូចនាករគ្រប់គ្រងព្រៃឈើស្របតាមបមាណីអន្តរជាតិ
 • រៀបចំសំណុំឯកសារសម្រាប់ដេញថ្លៃព្រៃគុប និងបំពេញបែបបទអនុញ្ញាតអោយធ្វើអាជីវកម្មព្រៃគុប គ្រប់គ្រងបញ្ជិកាផល-អនុផលព្រៃឈើ ព្រមទាំងរៀបចំលិខិតបើកផ្លូវ ដឹកជញ្ជូនផល អនុផលព្រៃឈើ
 • ផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធ្វើការវាយតម្លៃលើបរិមាណ គុណភាពផល-អនុផលព្រៃឈើ ដើម្បីបំពេញបែបបទ​​​ជូនអតិថិជនបង់ថ្លៃសួយសារ និងបុព្វលាភលើផល-អនុផលព្រៃឈើ
 • បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធវិស័យព្រៃឈើទាំងអស់ដើម្បីធ្វើការទទួលផ្លាស់ប្តូរបច្ចេកទេស ននិងបទពិសោធន៍ស្តីពីការគ្រប់គ្រងព្រៃឈើ
 • គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានទិន្នន័យ (Database) ស្តីពីធនធានព្រៃឈើ ព្រមទាំងទិន្នន័យប្រភពព្រៃឈើ​ផ្តល់ផល សម្រាប់ប្រមូលផល អនុផលព្រៃឈើ ដើម្បីបំពេញតម្រូវការប្រើប្រាស់
 • រៀបចំ និងអនុវត្តផែនការសកម្មភាពបណ្តុះបណ្តាលបច្ចេកទេសសារពើភ័ណ្ឌ រៀបចំព្រៃឈើ ផ្តល់ជំនួយបច្ចេកទេស ដល់បណ្តាការិយាល័យ និងសហគមន៍មូលដ្ឋានធ្វើសារពើភ័ណ្ឌព្រៃឈើ អនុវត្តការងារនៅទីវាល​
 • រៀបចំលិខិតបទដ្ឋានផ្សេងៗ គាំទ្រដល់ការអនុវត្តការងារវិស្វកម្មព្រៃឈើ និងរៀបចំគម្រោងផែនការស្ថាបនា​ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធព្រៃឈើ រួមមាន ផ្លូវ ស្ពាន លូ និងសំណង់ការដ្ឋានសម្រាប់បម្រើឲ្យវិស័យព្រៃឈើ​
 • ត្រួតពិនិត្យ តាមដាន និងកំណត់បរិមាណ ប្រភេទគ្រឿងចក្រ យានយន្ត និងរណារយន្តអារកាត់ឈើ សម្រាប់​បម្រើការងារប្រមូលផលព្រៃឈើ
 • រៀបចំចុះបញ្ជិកា និងបិទស្លាកសម្គាល់អនុញ្ញាតអោយប្រើប្រាស់គ្រឿងចក្រ យានយន្ត និងរណាយន្តអារកាត់ឈើ
 • ត្រួតពិនិត្យវាយតម្លៃ និងកំណត់បទដ្ឋានបច្ចេកទេស ការងារស្ថាបនា ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធព្រៃឈើ ផ្លូវ ស្ពាន លូ សំណង់ការដ្ឋានក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍
 • សិក្សាស្រាវជ្រាវ រៀបចំចងក្រងឯកសារ កសាងបទដ្ឋានបច្ចេកទេស វិធីសាស្ត្រ និងផ្សព្វផ្សាយពីវិធានការ​បង្ការ ទប់ស្កាត់ និងប្រឆាំងភ្លើងឆេះព្រៃ
 • ចងក្រងទិន្នន័យពីភាពរីកចម្រើនក្នុងការប្រើប្រាស់ផល អនុផលព្រៃឈើ និងធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ របស់ការិយាល័យ ជូនប្រធាននាយកដ្ឋាន
 • ទទួលភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើប្រគល់អោយ

. ការិយាល័យសហគមន៍ព្រៃឈើ                        

ការិយាល័យសហគមន៍ព្រៃឈើមានតួនាទី និងភារៈកិច្ច​ដូចខាងក្រោម ​៖

 • ទ្រទ្រង់ លើកកម្ពស់ជីវភាពរស់នៅ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទតាមយៈសហគមន៍ព្រៃឈើ
 • រៀបចំអភិវឌ្ឍ អនុវត្ត និងធ្វើបច្ចុប្បន្នភាពនូវកម្មវិធីសហគមន៍ព្រៃឈើជាតិ
 • សិក្សាស្រាវជ្រាវ និងកំណត់តំបន់សក្តានុពលព្រៃឈើសម្រាប់អភិវឌ្ឍសហគមន៍ព្រៃឈើ
 • រៀបចំលិខិតបទដ្ឋានច្បាប់ និងគោលការណ៍បច្ចេកទេសសម្រាប់ដំណើការបង្កើត និងគ្រប់គ្រងសហគមន៍ព្រៃឈើ
 • រៀបចំកិច្ចព្រមព្រៀង និងផែនការគ្រប់គ្រងព្រៃសហគមន៍
 • ប្រមូល គ្រប់គ្រង វិភាគ និងចងក្រងផ្សព្វផ្សាយព័ត៌មានសហគមន៍ព្រៃឈើ
 • បង្កើត និងគ្រប់គ្រងបណ្តាញអភិវឌ្ឍសមត្ថភាពសហគមន៍ព្រៃឈើជាតិ
 • លើកគម្រោងផែនការសកម្មភាព និងសំណើថវិកាសម្រាប់ផ្តល់ជំនួយដល់សហគមន៍ព្រៃឈើ
 • ផ្តល់ជំនួយសេវាកម្មបច្ចេកទេស និងសម្របសម្រួលដល់ការបង្កើត អនុវត្ត តាមដាន និងវាយតម្លៃគម្រោងសហគមន៍ព្រៃឈើ
 • សហការជាមួយបណ្តាអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីផ្តល់ជំនួយគាំទ្រដល់ដំណើរការអភិវឌ្ឍ និងគ្រប់គ្រងសហគមន៍ព្រៃឈើប្រកបដោយនិរន្តរភាព
 • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាន ប្រាំបួនខែ និងប្រចាំឆ្នាំ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់​ការិយាល័យ ជូនប្រធាននាយកដ្ឋាន
 • ទទួលភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើប្រគល់ឲ្យ។

         ឃ. ការិយាល័យគ្រប់គ្រងទីជម្រាល និងវាយតម្លៃគម្របព្រៃឈើ

តួនាទី  និងភារៈកិច្ចរបស់ការិយាល័យគ្រប់គ្រងទីជម្រាល និងវាយតម្លៃគម្របព្រៃឈើ ដូចខាងក្រោម ៖

 • រៀបចំផែនការសកម្មភាព និងគម្រោងថវិកាសម្រាប់ការៀបចំ គ្រប់គ្រង និងអភិវឌ្ឍទីជម្រាល
 • រៀបចំកំណត់ និងធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់តំបន់ទីជម្រាល
 • រៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍទីជម្រាល ដើម្បីការពារប្រភពក្បាលទឹក និងទប់ស្កាត់ការហូរច្រោះដី
 • កសាង ចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យពាក់ព័ន្ធនឹងការគ្រប់គ្រងទីជម្រាល
 • សិក្សាស្រាវជ្រាវកសាងគម្រោង លិខិតបទដ្ឋានច្បាប់ ក្រមបច្ចេកទេសសម្រាប់ការគ្រប់គ្រង ការពារទីជម្រាល
 • សិក្សាវាយតម្លៃ និងកំណត់ទីជម្រាល ដែលមានភាពផុយស្រួយ និងងាយរងគ្រោះ ដើម្បីមានវិធានការ​ទប់ស្កាត់​និងការពារឲ្យទាន់ពេលវេលា
 • ធ្វើការស្តារ និងកែលំអឡើងវិញតំបន់ទីជម្រាល ដែលទទួលរងការខូចខាត ឬបាត់បង់គុណភាព
 • ធ្វើការសិក្សា បង្កើតគម្រូម៉ូឌែល ដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃការប្រើប្រាស់ដីព្រៃឈើក្នុងតំបន់ទីជម្រាល
 • បងើ្កតកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីដំណើរការគ្រប់គ្រង និងអភិវឌ្ឍទីជម្រាល
 • ធ្វើការវាយតម្លៃធនធានគម្របព្រៃឈើ និងតាមដានត្រួតពិនិត្យបម្រែបម្រួលគម្របព្រៃឈើទូទាំងប្រទេស
 • អភិវឌ្ឍសមត្ថភាព និងរៀបចំផែនការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធព័ត៌មាន​ភូមិសាស្ត្រ និងបច្ចេកទេសបកស្រាយរូបភាពផ្កាយរណប និងរូបថតពីលើអាកាស
 • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាន ប្រាំបួនខែ និងប្រចាំឆ្នាំ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់​ការិយាល័យ ជូនប្រធាននាយកដ្ឋាន
 • ទទួលភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើប្រគល់ឲ្យ។

. ការិយាល័យកំណត់ដែនព្រៃឈើ ចុះបញ្ជិកា និងប្រើប្រាស់ដីព្រៃឈើ

តួនាទី  និងភារៈកិច្ចរបស់ការិយាល័យកំណត់ដែនព្រៃឈើ ចុះបញ្ជីកា និងប្រើប្រាស់ដីព្រៃឈើដូចខាងក្រោម ៖

 • រៀបចំអនុវត្ត និងអនុវត្តកម្មវិធីកំណត់ព្រំដែនព្រៃឈើ និងចុះបញ្ចិកាសម្បត្តិព្រៃឈើអចិន្ត្រៃយ៍
 • កសាងផែនការសកម្មភាព និងគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ការកំណត់ព្រំប្រទល់ដែនព្រៃឈើ និងចុះបញ្ចិកា
 • រៀបចំនីតិវិធី វិធីសាស្ត្រ បែបបទ សម្រាប់កំណត់ព្រំប្រទល់ដែនព្រៃឈើ និងចុះបញ្ចិកាសម្បត្តិព្រៃឈើអចិន្ត្រៃយ៍
 • រៀបចំ ចងក្រង ទីតាំងចំណុចគោល ទិន្នន័យព្រំប្រទល់ និងផែនទីដែនព្រៃឈើ
 • សិក្សាស្រាវជ្រាវ វិភាគ និងកំណត់ចំណាត់ថ្នាក់ព្រៃឈើ តាមមុខងារព្រៃឈើ សក្តានុពល និងភូមិសាស្ត្រព្រៃឈើ
 • គ្រប់គ្រងដំណើរការចុះបញ្ចិកាសម្បត្តិព្រៃឈើអចិន្ត្រៃយ៍
 • បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីដំណើរការកំណត់ព្រំប្រទល់ដែនព្រៃឈើ ធ្វើចំណាត់ថ្នាក់ព្រៃឈើ និងចុះបញ្ចិកាសម្បត្តិព្រៃឈើអចិន្ត្រៃយ៍
 • សិក្សាស្រាវជ្រាវ និងវាយតម្លៃលើគម្រោងសំណើប្រើប្រាស់ដីដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ
 • គ្រប់គ្រងទិន្នន័យ ការប្រើប្រាស់ដីព្រៃឈើ និងផលិតផែនទីព្រៃឈើសម្រាប់បម្រើឲ្យអង្គភាពរដ្ឋបាលព្រៃឈើ​ និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យព្រៃឈើ
 • គ្រប់គ្រង ត្រួតពិនិត្យការបោះពុម្ព និងធ្វើសេវាកម្មផលិតផែនទីព្រៃឈើ
 • បង្កើត ប្រមូលផ្តុំ និងធ្វើប្រព្រឹត្តកម្មទិន្នន័យ និងព័ត៌មានភូមិសាស្ត្រ ដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ ដើម្បីវាយ​តម្លៃពីសក្តានុពលនៃការប្រើប្រាស់ដីព្រៃឈើ
 • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាន ប្រាំបួនខែ និងប្រចាំឆ្នាំ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់​ការិយាល័យ ជូនប្រធាននាយកដ្ឋាន
 • ទទួលភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើប្រគល់ឲ្យ។