តួនាទី និងភារកិច្ច នាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ

១ . តួនាទី និងភារកិច្ចរបស់នាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ ៖

• អភិវឌ្ឍគម្រោងផែនការគ្រប់គ្រង និងអភិរក្សសត្វព្រៃ ជីវចម្រុះគ្រប់ប្រភេទរៀបចំបទដ្ឋានបច្ចេក ទេស លិខិតបទដ្ឋានគ្រប់គ្រង និងអភិរក្សសត្វព្រៃការធ្វើអាជីវកម្មពាណិជ្ជកម្មសត្វព្រៃដឹកជញ្ជូន ការប្រមាញ់ និងតាមដាន វាយតម្លៃ ការងារប្រតិបត្ដិនៃការអនុវត្ដផែនការបទដ្ឋានបច្ចេកទេស
• ស្រាវជ្រាវលក្ខណៈអេកូឡូស៊ី របាយស្ថានភាពសត្វព្រៃ ទីជម្រក និងជំងឺសត្វព្រៃ ស្ថេរភាពនិងលទ្ធភាពជីវសាស្ដ្រ សត្វព្រៃ លើកវិធានការ ដំណោះស្រាយជម្លោះរវាងសត្វព្រៃ និងមនុស្ស សិក្សាស្រាវជ្រាវលក្ខណៈ ជីវសាស្ដ្រ សត្វព្រៃគ្រប់ប្រភេទ
• កំណត់តំបន់ទេសចរណ៍ធម្មជាតិ តំបន់ប្រមាញ់ និងរៀបចំ ផែនការអភិវឌ្ឍ
• គ្រប់គ្រងតំបន់ព្រៃការពារ តំបន់ទេសចរណ៍ធម្មជាតិ តំបន់កីឡាប្រមាញ់ និងធ្វើការអភិរក្សសត្វព្រៃ ជីវចម្រុះ និង ទីជម្រកព្រមទាំងផ្ដល់សេវាកម្មបច្ចេកទេសចិញ្ចឹម ថែរក្សាសត្វ និងសួនសត្វគ្រប់ប្រភេទ ព្យាបាលសង្គ្រោះ សត្វព្រៃ ធ្វើវិបុលកម្ម និងបង្កាត់ពូជ
• បង្កើនកិច្ចសហប្រតិបត្ដការ និងការផ្លាស់ប្ដូរបច្ចេកទេសវិទ្យាសាស្ដ្រជាមួយវិស័យឯកជនអង្គការអន្ដរជាតិ និងដៃគូ អភិវឌ្ឍនានា ដើម្បីដំណើរគ្រប់គ្រង អភិរក្សសត្វព្រៃ និងជីវចម្រុះឱ្យមាននិរន្ដរភាព ចាត់វិធានការអនុវត្ដ អនុសញ្ញា ពាក់ពន្ធ័ជាមួយវិស័យព្រៃឈើ ជីវចម្រុះ សត្វព្រៃ និងទីជម្រក
• អនុវត្ដភារកិច្ចផ្សេងទៀត ដែលប្រធានរដ្ឋបាលព្រៃឈើប្រគល់ជូន។
នាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ មានការិយាល័យចំណុះចំនួន ៤ ដូចតទៅ ៖
• ការិយាល័យរដ្ឋបាល ផែនការ និងអនុសញ្ញាអន្ដរជាតិ
• ការិយាល័យការពារសត្វព្រៃ និងជីវចម្រុះ
• ការិយាល័យសង្គ្រោះ វិបុលកម្ម និងកីឡាប្រមាញ់
• ការិយាល័យគ្រប់គ្រងដែនជម្រក និងទេសចរណ៍ធម្មជាតិ

២.តួនាទី និងភារកិច្ចរបស់ការិយាល័យចំណុះនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ
២.១ – ការិយាល័យរដ្ឋបាល ផែនការ និងអនុសញ្ញាអន្ដរជាតិ ៖
• គ្រប់គ្រងការងាររដ្ឋបាល របៀប ពិធីការ សន្ដិសុខ អនាម័យ សណ្ដាប់ធ្នាប់ និងសេវាកម្មទូទៅរបស់ នាយកដ្ឋាន
• ប្រមូលផ្ដុំរៀបចំផែនការអភិវឌ្ឍ គម្រោងសំណើ និងផែនការសកម្មភាពនានារបស់នាយកដ្ឋាន
• គ្រប់គ្រង ថែរក្សា និងជួសជុលទ្រព្យសម្បត្ដិរដ្ឋ និងមធ្យោបាយសម្ភារ ដែលប្រើប្រាស់ដោយនាយកដ្ឋាន
• ធ្វើការត្រួតពិនិត្យ វាយតម្លៃ បូកសរុប និងរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និង ប្រចាំឆ្នាំ
• រៀបចំផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពប្រចាំឆ្នាំ និងគម្រោងថវិកាប្រចាំឆ្នាំ សម្រាប់ដំណើរការអនុវត្ដ អនុសញ្ញាអន្ដរជាតិ
• ទំនាក់ទំនង និងសហការសម្របសម្រួលការងារជាមួយស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្ដរជាតិនានា ដើម្បី ស្នើសុំជំនួយថវិកាសម្រាប់អនុវត្ដអនុសញ្ញាអន្ដរជាតិ ពិធីសារ និងកិច្ចព្រមព្រៀងអន្ដរជាតិ ឬថ្នាក់តំបន់
• ពិនិត្យ និងផ្ដល់យោបល់លើឯកសារគោលនយោបាយ សេចក្ដីសម្រេចចិត្ដ របាយការណ៍ពាក់ព័ន្ឋជាមួយ អនុសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងអន្ដរជាតិ ឬថ្នាក់តំបន់
• ការផ្លាស់ ប្ដូរព័ត៌មាន ទិន្នន័យសត្វព្រៃ និងជីវចម្រុះ និងពង្រឹងបណ្ដាញទំនាក់ទំនងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និង អន្ដរជាតិ
• ចូលរួម និងសហការរៀបចំយន្ដការសម្រាប់ជំរុញ និងសម្របសម្រួលកិច្ចសហប្រតិបត្ដិការ ផ្នែកបច្ចេកទេសវិទ្យាសាស្ដ្រអនុវត្ដគម្រោងពង្រឹងការអនុវត្ដអនុសញ្ញាពាក់ព័ន្ឋនានា ដូចជាអនុសញ្ញាសាយតេស រ៉ាមសារ ជីវចម្រុះ និងកិច្ចព្រមព្រៀងនានា ព្រមទាំងគម្រោងបណ្ដាញអនុវត្ដច្បាប់លើការងារសត្វព្រៃ ក្នុងតំបន់អាស៊ាន
• រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់ការិយាល័យ ជូនប្រធាននាយកដ្ឋាន
• ទទួលភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ជូន។

២.២ -ការិយាល័យការពារសត្វព្រៃ និងជីវចម្រុះ ៖
• រៀបចំផែនការយុទ្ឋសាស្ដ្រ និងផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់អនុវត្ដការងារអភិរក្ស និងការពារ សត្វព្រៃ
• លើកគម្រោងសំណើ ដើម្បីស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ សត្វព្រៃ
• ត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្ដគម្រោងអភិរក្សសត្វព្រៃជាមួយស្ថាប័នពាក់ព័ន្ឋ និងអង្គការ អភិរក្សនានា
• សិក្សារៀបចំ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋាន បែបបទបច្ចេកទេសសម្រាប់ការអភិរក្សសត្វព្រៃ
• ធ្វើការសិក្សាស្រាវជ្រាវ និងធ្វើចំណាត់ថ្នាក់ ឬលើកសំណើសុំធ្វើបច្ចុប្បន្នភាព ចំណាត់ថ្នាក់ប្រភេទសត្វព្រៃ ស្របតាមប្រព័ន្ធចំណាត់ថ្នាក់ជាតិ និងអន្ដរជាតិ
• សិក្សាតាមដានអំពីជំងឺឆ្លងរបស់សត្វព្រៃគ្រប់ប្រភេទ និងលើកវិធានការទប់ស្កាត់
• កំណត់ទីជម្រកសំខាន់ៗ ដែលមានអាទិភាពសម្រាប់អភិរក្សសត្វព្រៃ
• រៀបចំ និងអនុវត្ដផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព និងគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រង និង អភិរក្សធនធានជីវចម្រុះប្រកបដោយនិរន្ដរភាព
• លើកគម្រោងសំណើបង្កើតមជ្ឈមណ្ឌលធនធានជីវចម្រុះសម្រាប់ជាមូលដ្ឋានធ្វើការស្រាវជ្រាវ អភិរក្ស និង ថែរក្សា សំណាកជីវចម្រុះ និងធនាគារសេនេទិច
• សិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃលើស្ថានភាព វត្ដមាន របាយ ដង់ស៊ីតេ អេកូឡូស៊ី ភាពសម្បូណ៌នៃ ជីវចម្រុះ
• ប្រមូល គ្រប់គ្រង វិភាគ ប្រើប្រាស់ និងផ្សព្វផ្សាយទិន្នន័យជីវចម្រុះ
• ប្រមូលត្រួតពិនិត្យ និងតាមដានសំណាកជីវចម្រុះសម្រាប់នាំចេញចូលដើម្បីកំណត់អត្ដសញ្ញាណកម្ម និងធ្វើការ វិភាគពីសក្ដានុពលប្រើប្រាស់
• សិក្សាស្រាវជ្រាវ និងរៀបចំធ្វើចំណាត់ថ្នាក់ជីវចម្រុះស្របតាមប្រព័ន្ធចំណាត់ថ្នាក់របស់ជាតិ និងអន្ដរជាតិ
• រៀបចំនិងធ្វើបច្ចុប្បន្នភាពវិធីសាស្ដ្រសិក្សាស្រាវជ្រាវជីវចម្រុះដើម្បីចងក្រងជាឯកសារបច្ចេកទេស និងផ្សព្វផ្សាយ
• ធ្វើការសិក្សាស្រាវជ្រាវ និងកំណត់តំបន់សក្ដានុពលដើម្បី់បង្កើតតំបន់ពិសេសសម្រាប់ជីវចម្រុះ
• បង្កើនកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍជាតិ អន្ដរជាតិក្នុងការសិក្សាស្រាវជ្រាវ អភិរក្ស ប្រើប្រាស់ និង អភិវឌ្ឍធនធានជីវចម្រុះប្រកបដោយនិរន្ដរភាព
• រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់ការិយាល័យ ជូនប្រធាននាយកដ្ឋាន
• ទទួលភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

២.៣ ការិយាល័យសង្គ្រោះ វិបុលកម្ម និងកីឡាប្រមាញ់ ៖
• រៀបចំផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ការងារអភិវឌ្ឍវិបុលកម្មសត្វព្រៃ
• សិក្សារៀបចំ និងធ្វើបច្ចុប្បន្នភាពបែបបទបច្ចេកទេស វិធីសាស្ដ្រ និងនីតិវិធី សម្រាប់ការបង្កើតទីតាំង ឬ កសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វព្រៃ
• សិក្សា និងត្រួតពិនិត្យលើសំណើសុំបង្កើតទីតាំង ឬកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វព្រៃនៅទូទាំងប្រទេស
• សិក្សាស្រាវជ្រាវរកទីផ្សារ និងកំណត់ប្រភេទសត្វព្រៃសម្រាប់ធ្វើការចិញ្ចឹម និងបង្កាត់ពូជប្រកបដោយប្រសិទ្ធ ភាពសេដ្ឋកិច្ចខ្ពស់ និងធានាបាននូវនិរន្ដរភាព
• ផ្ដល់ជំនួយសេវាបច្ចេកទេស ដល់ការចិញ្ចឹម និងបង្កាត់ពូជសត្វព្រៃ
• រៀបចំបែបបទអនុញ្ញាតដឹកជញ្ជូនសត្វព្រៃ និងកំណត់ ត្រួតពិនិត្យ តាមដានបច្ចេកទេសដឹកជញ្ជូនសត្វព្រៃ
• សិក្សាវាយតម្លៃលទ្ធភាពដកហូតបរិមាណសត្វព្រៃ តាមបណ្ដាទីតាំង ឬកសិដ្ឋានចិញ្ចឹមបង្កាត់ពូជ
• ស្វែងរកដៃគូអភិវឌ្ឍជាតិ និងអន្ដរជាតិដើម្បីចូលរួមដំណើរការធ្វើវិបុលកម្ម និងអភិវឌ្ឍសត្វព្រៃ
• រៀបចំផែនការអភិវឌ្ឍកីឡាប្រមាញ់ និងផែនការសកម្មភាពប្រចាំឆ្នាំ
• សិក្សារៀបចំ និងធ្វើបច្ចុប្បន្នភាពបែបបទបច្ចេកទេស វិធីសាស្ដ្រ និងនីតិវិធីសម្រាប់កីឡាប្រមាញ់
• សិក្សាស្រាវជ្រាវ និងកំណត់តំបន់ដែលមានសក្ដានុភាពសម្រាប់កីឡាប្រមាញ់
• សិក្សាស្រាវជ្រាវ និងកំណត់រដូវកាល ទីតាំង កូតា និងប្រភេទសត្វព្រៃ ដែលអាចដកហូត
• រៀបចំបែបបទអនុញ្ញាតឱ្យដំណើរការកីឡាប្រមាញ់
• សិក្សារៀបចំកំណត់សួយសារ ប្រាក់ចំណូលអភិរក្សសត្វព្រៃ និងថ្លៃសេវាកម្ម ផ្សេងៗទៀត
• រៀបចំ និងដំណើរការកម្មវិធីតាមដានស្ថានភាពបម្រែបម្រួលសត្វព្រៃ
• ធ្វើសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍជាតិ និងអន្ដរជាតិដើម្បីដំណើរការរៀបចំ គ្រប់គ្រង និងអភិវឌ្ឍ កីឡាប្រមាញ់ ប្រកបដោយនិរន្ដរភាព និងប្រសិទ្ធភាពខ្ពស់
• រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់ការិយាល័យ ជូនប្រធាននាយកដ្ឋាន
• ទទួលភារកិច្ចផ្សេងទៀត ដែលថ្នាក់នាំនាយកដ្ឋាន ប្រគល់ជូន។

២.៤ ការិយាល័យគ្រប់គ្រងដែនជម្រក និងទេសចរណ៍ធម្មជាតិ ៖
• រៀបចំផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពប្រចាំឆ្នាំ និងគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ដំណើរការគ្រប់គ្រង ដែនជម្រកសត្វព្រៃ ផែនការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងផែនការប្រើប្រាស់ដីធ្លី ដោយមានការចូលរួម
• ទំនាក់ទំនង និងសហការសម្របសម្រួលការងារជាមួយស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្ដរជាតិនានា ដើម្បី ស្នើសុំជំនួយថវិកាសម្រាប់ដំណើរការគ្រប់គ្រងដែនជម្រកសត្វព្រៃ
• រៀបចំហេដ្ឋារចនាសម្ព័ន្ធតំបន់ព្រៃការពារ និងដែនបម្រុងសត្វព្រៃនានា
• ពិនិត្យ និងវាយតម្លៃពីសារសំខាន់នៃទីជម្រកសត្វព្រៃក្នុងតំបន់ត្រូវការពារ និងផលប៉ះពាល់ពីការប្រើប្រាស់ ជាលក្ខណៈប្រពៃណី របស់សហគមន៍មូលដ្ឋាន
• ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ នៅក្នុងតំបន់ព្រៃការពារ និងដែនបម្រុង សត្វព្រៃនានា
• សិក្សាស្រាវជ្រាវ តាមដាន និងរិះរកវិធីសាស្ដ្រដោះស្រាយនៅតំបន់ដែលមានជម្លោះរវាងសត្វព្រៃ និងមនុស្ស
• ពង្រឹងសមត្ថភាពមន្ដ្រីសម្រាប់ដំណើរការគ្រប់គ្រងព្រៃការពារ និងដែនបម្រុងសត្វព្រៃនានា
• រៀបចំ និងអនុវត្ដផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពប្រចាំឆ្នាំ និងគម្រោងថវិកាប្រចាំឆ្នាំ សម្រាប់ ការងារអភិវឌ្ឍទេសចរណ៍ធម្មជាតិ
• សិក្សារៀបចំ និងធ្វើបច្ចុប្បន្នភាពបែបបទបច្ចេកទេស វិធីសាស្ដ្រ និងនីតិវិធីសម្រាប់ដំណើរការទេសចរណ៍ ធម្មជាតិ
• រៀបចំ និងលើកសំណើគម្រោងថវិកាអនុវត្ដផែនការសកម្មភាពគ្រប់គ្រងតំបន់ទេសចរណ៍ធម្មជាតិ
• សិក្សាស្រាវជ្រាវ និងកំណត់តំបន់ព្រៃឈើ ដែលមានសក្ដានុពលសម្រាប់ទេសចរណ៍ធម្មជាតិ
• បណ្ដុះបណ្ដាលដល់សហគមន៍លើការគ្រប់គ្រងតំបន់ទេសចរណ៍ធម្មជាតិក្នុងសហគមន៍ និងមគ្គុទេសទេសចរណ៍ ធម្មជាតិ នៅថ្នាក់ជាតិ និងមូលដ្ឋាន
• ទំនាក់ទំនងជាមួយភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ជាតិ និងអន្ដរជាតិ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវមក ទស្សនាតំបន់ទេសចរណ៍ធម្មជាតិ
• រៀបចំយន្ដការអប់រំ ផ្សព្វផ្សាយ ពីបរិស្ថានធម្មជាតិ និងវប្បធម៌
• អភិវឌ្ឍឱ្យមានទេសចរណ៍ធម្មជាតិក្នុងសហគមន៍ដើម្បីលើកកំពស់ជីវភាពរបស់ប្រជាជនមូលដ្ឋាន
• សហការជាមួយអ្នកពាក់ព័ន្ឋដើម្បីផលិត និងបោះពុម្ពឯកសារដែលទាក់ទងសត្វព្រៃ និងផ្សព្វផ្សាយ
• សម្របសម្រួល ជំរុញ និងលើកទឹកចិត្ដការធ្វើវិបុលកម្មសត្វដំរីស្រុក ដែលបម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិ
• រៀបចំ និងដឹកនាំអប់រំផ្សព្វផ្សាយអំពីសត្វព្រៃ នៅក្នុងមូលដ្ឋានពាក់ព័ន្ឋ
• សហការជាមួយបណ្ដាអង្គការជាតិ អន្ដរជាតិ និងដៃគូអភិវឌ្ឍនានាដើម្បីស្វែងរកជំនួយគាំទ្រ ដល់ដំណើរការ អភិវឌ្ឍទេសចរណ៍ធម្មជាតិ
• រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់ការិយាល័យ ជូនប្រធាននាយកដ្ឋាន
• ទទួលភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ជូន។