តួនាទី និងភារកិច្ច នាយកដ្ឋានអភិវឌ្ឍន៍ចំការព្រៃដាំ និងព្រៃឯកជន

នាយកដ្ឋានអភិវឌ្ឍន៍ចំការព្រៃដាំ និងព្រៃឯកជនមានភារកិច្ចដូចតទៅ៖

-រៀបចំផែនការគ្រប់គ្រងអភិវឌ្ឍចម្ការព្រៃដាំគ្រប់ប្រភេទ និងគ្រប់កម្រិត រួមទាំងព្រៃឯកជន និងតាមដានត្រួតពិនិត្យវាយតម្លៃក្នុងការអនុវត្តផែនការដាំដុះ

-សិក្សា កំណត់តំបន់សម្រាប់ស្តារព្រៃឈើឡើងវិញ និងអភិវឌ្ឍចម្ការព្រៃដាំ រៀបចំកម្មវិធីជាតិ ស្តីពីការស្តារ និងដាំដុះដើមឈើ និងព្រៃឈើ
-រៀបចំលិខិតបទដ្ឋានបច្ចេកទេស និងលិខិតបទដ្ឋានសម្រាប់ដំណើរការគ្រប់គ្រង និងអភិវឌ្ឍចម្ការព្រៃដាំជាដៃគូ និងព្រៃឯកជន
-សិក្សាស្រាវជ្រាវ កំណត់ និងគ្រប់គ្រងតំបន់អភិរក្សហ្សែនព្រៃឈើ និងប្រភពគ្រាប់ពូជឈើ
-ធ្វើការជ្រើសរើស ផ្គត់ផ្គង់ និងចែកចាយគ្រាប់ពូជឈើ និងធ្វើការវាយតម្លៃ ត្រួតពិនិត្យការនាំចេញ នាំចូលពូជរុក្ខជាតិ និងគ្រាប់ពូជឈើគ្រប់ប្រភេទ សិក្សាវាយតម្លៃ និងតាមដានពីតម្រូវការគុណភាព បរិមាណ និងប្រភេទនៃគ្រាប់ពូជឈើសម្រាប់ការដាំដុះក្នុងទូទាំងប្រទេស
-សម្របសម្រួល គ្រប់គ្រង និងផ្តល់សេវាកម្មបច្ចេកទេស លើការងារដាំដុះព្រៃឈើគ្រប់ប្រភេទ ដល់ដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យឯកជន សង្គមស៊ីវិល សមាគមន៍ សហគមន៍ និងគ្រួសារ ជម្រុញលើកទឹកចិត្តឲ្យមានការអភិវឌ្ឍ និងអនុវត្តដំណើរការកសិ-រុក្ខកម្ម នៅទូទាំងប្រទេស
-សិក្សា កំណត់ទីតាំង និងរៀបចំពិធីបុណ្យរុក្ខទិវា និងបង្កើតសួនដាំឈើ សម្រាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ ដាំដើមឈើទុកជាអនុស្សាវរីយ៍ និងបង្កើតសួនអាពាហ៍ពិពាហ៍ សម្រាប់ឲ្យប្រជាពលរដ្ឋទាំងពីរភេទដែលជាគូស្រករថ្មីធ្វើការដាំដុះកូនឈើ និងការពារដើមឈើដែលបានដាំរួច
-បង្កើតកិច្ចសហប្រតិបត្តិជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីចាត់វិធានការ ជំរុញលើកទឹកចិត្តឲ្យមានការចូលរួមស្តារ និងដាំដុះព្រៃឈើសំដៅប្រយុទ្ធប្រឆាំងនឹងភាពរហោឋាន ការឡើងកំដៅ និងការប្រែប្រួលអាកាសធាតុរបស់ភពផែនដី
-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលប្រធានរដ្ឋបាលព្រៃឈើប្រគស់ជូន។