តួនាទី និងភារកិច្ច នាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្ដច្បាប់

នាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

  • សិក្សាស្រាវជ្រាវ អភិវឌ្ឍ និងកសាងបទដ្ឋានច្បាប់ បទដ្ឋានបច្ចេកទេស លិខិតបទដ្ឋានក្រោមច្បាប់ និងរៀបចំយុទ្ធសាស្ត្រ និងផែនការ ពង្រឹងការអនុវត្តច្បាប់ គ្រប់គ្រង និងតាមដាន វាយតម្លៃ ណែនាំការអនុវត្តផែនការ
  • ផ្សព្វផ្សាយ វាយតម្លៃ ណែនាំលើការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន តាមដាន និងរាយការណ៍ពីបទល្មើសព្រៃឈើ ការកាប់រាន​ ឈូសឆាយដីព្រៃឈើ
  • គ្រប់គ្រង តាមដានឯកសារសំណុំរឿងបទល្មើសព្រៃឈើគ្រប់ប្រភេទ ពង្រឹងទំនាក់ទំនង និងសហការជាមួយស្ថាប័ន សមត្ថកិច្ច និងអង្គការជាតិ អន្តរជាតិ ដើម្បីអភិវឌ្ឍ និងអនុវត្តការងារពង្រឹងការអនុវត្តច្បាប់
  • តាមដាន ស្រាវជ្រាវស៊ើបអង្កេត ដើម្បីពង្រឹងការអនុវត្តនីតិវិធីច្បាប់ និងអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើសត្វព្រៃក្នុង​ទូទាំង​ប្រទេស តាមការចាំបាច់
  • អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធានរដ្ឋបាលព្រៃឈើប្រគល់ជូន។