តួនាទី និងភារកិច្ច នាយកដ្ឋាន ឧស្សាហកម្មព្រៃឈើ និងសហប្រតិបតិ្ដការអន្ដរជាតិ

នាយកដ្ឋានឧស្សាហកម្មព្រៃឈើ និង​សហ​​ប្រតិបត្តិការអន្តរជាតិ មាន​តួនាទី និងភារកិច្ច​ដូចខាងក្រោម៖

  • រៀបចំផែនការគ្រប់គ្រងឧស្សាហកម្មព្រៃឈើ ផែនការអភិវឌ្ឍន៍ពាណិជ្ជកម្មព្រៃឈើ និងការងារសហ​ប្រតិ​បត្តិ​ការ​​​​​អន្តរជាតិ និងតាមដានវាយតម្លៃការអនុវត្ត
  • សិក្សាស្រាវជ្រាវបច្ចេកវិទ្យាកែច្នៃផលព្រៃឈើ ប្រភេទឈើមានសក្កានុពលបម្រើសេចក្តីត្រូវការ​​ប្រើប្រាស់ និង​ទីផ្សារ សិក្សាស្រាវជ្រាវតម្លៃឈើលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ និងសិក្សាលើការកំណត់​កូតា​នាំចេញ​ នាំចូលផល អនុផលព្រៃឈើ
  • សិក្សា និងលើកផែនការយុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍន៍ឧស្សាហកម្ម ពាណិជ្ជកម្មព្រៃឈើ តាម​រយៈ​ការ​បង្កើនគុណភាពផលិតផលព្រៃឈើ និងការប្រើប្រាស់ផលព្រៃឈើ
  • សម្របសម្រួលបែបបទនាំចេញ នាំចូល និងឆ្លងកាត់ និងរៀបចំលិខិតអនុញ្ញាតដឹកជញ្ជូនផល និង​ផលិត​ផលព្រៃឈើកែច្នៃ និងចូលរួមត្រួតពិនិត្យ និងបិទសំណភ្ជិតលើទូផ្ទុកផល និងផលិតផលព្រៃឈើ​សម្រាប់​​នាំចេញ
  • សិក្សាស្រាវជ្រាវ អភិវឌ្ឍន៍វិធីសាស្រ្ត និងយុទ្ធសាស្រ្តក្នុងការអនុវត្តកម្មវិធីឥណទានកាបូនព្រៃឈើ រៀបចំ និងអនុវត្តកម្មវិធីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ​ តាមរយៈការគ្រប់គ្រងព្រៃឈើ​ដោយ​ចីរភាព​ និង ការដាំដុះព្រៃឈើ
  • រៀបចំអភិវឌ្ឍ និងអនុវត្តយន្តការផ្តល់វិញ្ញាបនបត្រព្រៃឈើជាតិ សម្រាប់រាល់សកម្មភាពព្រៃឈើ និង​ផលិត ផលព្រៃឈើ
  • សម្របសម្រួល និងបង្កើនកិច្ចសហប្រតិបត្ដិការអន្ដរជាតិជាមួយដៃគូអភិវឌ្ឍន៍ រួមទាំងអាស៊ាន និង​អង្គ​ការ​ពាណិជ្ជកម្មពិភពលោក និងតាមដានការអនុវត្តអនុសញ្ញាអន្តរជាតិ កិច្ចព្រមព្រៀង ​អនុស្សារណៈ​ដែល​​ពាក់ព័ន្ធ​នឹងវិស័យព្រៃឈើ
  • អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធានរដ្ឋបាលព្រៃឈើប្រគល់ជូន។

[ទាញយក៖ តួនាទី និងភារកិច្ចរបស់ នឧស និងការិយាល័យក្រោមឱវាទ]