វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
-រៀបចំអភិវឌ្ឍ និងអនុវត្តផែនការស្រាវជ្រាវគ្រប់កម្រិត និងតាមដានវាយតម្លៃការអនុវត្តន៍ សិក្សាស្រាវជ្រាវមូលដ្ឋានព្រៃឈើ សិក្សាអំពីប្រភេទ ភាពសម្បូរ និងចលនាប្រែប្រួលនៃរុក្ខជាតិព្រៃសម្រាប់ជម្រកសត្វព្រៃ សិក្សាជីវសាស្រ្ត និងជីវមជ្ឈដ្ឋានសត្វព្រៃ ជីវចម្រុះ អង្កេត និងធ្វើសារពើភ័ណ្ឌសត្វព្រៃគ្រប់ប្រភេទ និងវាយតម្លៃជីវចម្រុះ តាមតំបន់ក្នុងភូមិភាគព្រៃឈើសំខាន់ៗ
-ធ្វើការត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថានធម្មជាតិ ចំពោះរាល់គម្រោងសំណើវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យព្រៃឈើ
-សិក្សាពីកត្តាមជ្ឈដ្ឋានសំខាន់ៗតាមតំបន់បរិស្ថាននីមួយៗ តាមដានវាយតម្លៃបម្រែបម្រួលកត្តាមជ្ឈដ្ឋានមាន វដ្តទឹក ដី អាកាសធាតុ ដែលពាក់ព័ន្ធនឹងព្រៃឈើ ស្រាវជ្រាវ កត្តាវិទ្យាសាស្ត្រ ជម្រើស និងបង្កាត់ពូជ រុក្ខជាតិ សត្វព្រៃ ពិសោធស្រាវជ្រាវ ដើម្បីអភិវឌ្ឍបច្ចេកទេស បង្កើនគុណភាពព្រៃឈើឡើងវិញ និងរៀបចំសួនភូត្តគាមសាស្រ្ត និងបង្កាត់ពូជរុក្ខជាតិផ្តល់ភាពលំអ និងមានសោភ័ណភាព
-សិក្សាស្រាវជ្រាវអត្តសញ្ញាណ និងការប្រើប្រាស់ផល អនុផលព្រៃឈើ បច្ចេកទេសវិទ្យាសាស្រ្តកែច្នៃ និងបង្កើតគុណភាព តម្លៃ និងបមាណីផលិតផលព្រៃឈើ វិភាគពីសង្គម សេដ្ឋកិច្ចក្នុងការផ្លាស់ប្តូរមុខរបរ ដើម្បីកាត់បន្ថយសម្ពាធប៉ះពាល់ព្រៃឈើ
-បង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងបណ្តាញអន្តរជាតិ លើការងារស្រាវជ្រាវព្រៃឈើ សត្វព្រៃ និងជីវចម្រុះ ព្រះទាំងប្រមូលចងក្រង បោះពុម្ពឯកសារវិទ្យាសាស្ត្រ ដែលជាលទ្ធផលស្រាវជ្រាវ និងផ្សព្វផ្សាយការអនុវត្តន៍
-សិក្សាស្រាវជ្រាវ និងបង្កើតស្ថានីយ៍ស្រាវជ្រាវព្រៃឈើ និងជីវចម្រុះនៅតាមភូមិភាគ និងប្រភេទព្រៃឈើសំខាន់ៗក្នុងទូទាំងប្រទេស
-រៀបចំអភិវឌ្ឍកម្មវិធី និងផែនការពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់រដ្ឋបាលព្រៃឈើ និងការអភិវឌ្ឍន៍វិស័យព្រៃឈើ
-សិក្សាស្រាវជ្រាវពីលក្ខណៈរូប និងលក្ខណៈគីមីរបស់ដីព្រៃឈើ
-សិក្សាស្រាវជ្រាវ និងតាមដានរាល់ព័ត៌មានវិទ្យាសាស្រ្តនានា ពាក់ព័ន្ធនឹងវិស័យព្រៃឈើ-សត្វព្រៃ
-អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធានរដ្ឋបាលព្រៃឈើប្រគស់ជូន។